កូនខ្មែរកំពង់ធំ

ចូលរួមចែករំលែកនូវចំណេះដឹងដើម្បីអ្នកគ្រប់គ្នា!

ប្រវត្តិ​​ប្រាសាទគុហនគរ កំពង់ធំ

ប្រាសាទគុហនគរ ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​​​​ដ៏​ចំណាស់​មួយ​​​​ ​ដែល​មាន​អាយុ​​កាល​តាំង​ ពី​សតវត្ស​ទី១១​ ​​មាន​ទីតាំង​​ស្ថិត​នៅ​​ខេត្ត​​​កំពង់​ធំ​ ។

បើ​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​តាម​បណ្ដោយ​​ ផ្លូវជាតិ​លេខ៦​បាន​ប្រមាណ​៩៦​គីឡូម៉ែត្រ​ នឹង​ឃើញ​​បដា​មួយ​ដែល​គេ​សរសេរ​ថា​ សូម​ស្វាគមន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រាសាទ​គុហនគរ​​ ដែល​ស្ថិត​ក្នុង​ ភូមិ​ត្រដក់​ពង​ ឃុំ​ពង្រ​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ។

 

 

 

 

 

បន្ទាប់​មក​ ​ ​បើ​បទ​ឆ្វេង​ធ្វើ​ដំណើរ​តាម​ផ្លូវ​លំ​ ក្រាល​គ្រួស​ក្រហម​ប្រមាណ​២គីឡូ​ម៉ែត្រពេល​នោះ​​នឹង​​ឃើញ​មានការ​​ទទួល​​រាក់ទាក់​របស់​បងប្អូន​ប្រជាជន​ក្នុង​ភូមិ ​ដោយ​បញ្ចេញ​ស្នាម​ញញឹម​មក​កាន់​​អ្នក​ធ្វើ​ដំណើរ​​ដែល​មក​ដល់​ទី​នោះ ​ជា​មិន​ខាន​ ហើយ​ថែម​​ទាំង​​បាន​ឃើញ​ពី​ការ​រស់​នៅ​បែប​ជនបទ​របស់ប្រជាជន​ក្នុង​ភូមិ​នោះ​​ទៀត​ផង។​ នៅ​ពេល​នោះ​ ​នឹង​ឃើញ​​វត្ត​មួយ​ នៅ​ខាងស្ដាំ​ដៃ ​​ដែល​មាន​ខ្លោង​ទ្វា​ពណ៌​ផ្កាឈូក អម​សង​ខាង​ដោយ​បង្កាន់ដៃ​រូប​នាគ​ដែល​មាន​ឈ្មោះ​ថា​ វត្ត​គុហនគរ ហើយ​បត់​ចូល​តាម​ខ្លោង​ទ្វារវត្ត​នោះ​ នឹង​ឃើញ​ ប្រាសាទ​គុហនគរ ( ប្រាសាទ​គុហនគរ​នេះ​ ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​គុហនគរ)។

ប្រាសាទ​គុហនគរ​ មាន​ផ្ទៃក្រឡា​ ២០០ x ២០០ម៉ែត្រ​ការ៉េ​ ​​ស្មើ​នឹង​៤​ម៉ឺន​ម៉ែត្រ​ការ៉េ។ ប្រាសាទ​នេះ​មាន​ទ្រង់ទ្រាយ​ប្រហាក់​ប្រហែល​នឹង​ប្រាសាទ​ទន្លេបាទី​ ដែល​បាន​ស្ថាបនា​ឡើង​អំពី​ថ្មបាយ​ក្រៀម​ ក្នុង​សតវត្សទី១១​ រាជ្ជកាល​ព្រះបាទ​សូរ្យវរ្ម័នទី១។ ប្រាសាទ​គុហនគរ​ មាន​បណ្តោយ​ប្រវែង​ ៤៥ម៉ែត្រ​ និង​ទទឹង​ប្រវែង​ ៣៥​ម៉ែត្រ​ ព័ទ្ធ​ជុំវិញ​ ដោយ​របង​ថ្ម​ក្រៀម​ ដែល​មាន​កម្ពស់​៣​ម៉ែត្រ។ ប្រាសាទ​គុហនគរ​ចែក​ចេញ​ជា​បី​ផ្នែក៖

ផ្នែក​ទី១: មាន​កម្ពស់​ ៨ម៉ែត្រ
ផ្នែក​ទី២: មាន​កម្ពស់​ ១២ម៉ែត្រ
ផ្នែក​ទី៣: មាន​កម្ពស់​ ១៥ម៉ែត្រ

 

 

 

 

 

 

 

 

 

 

 

បើ​តាម​សំដី​របស់​លោក​តា​ កែរ ឡុក ​ជា​ឆ្មាំ​ប្រាសាទ​និង​ជា​អតីតមន្ត្រី​នៅ​មន្ទីរ​វប្បធម៍​និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ធំ​ បាន​រៀបរាប់​ប្រាប់​  ខ្ញុំទាំង​ទឹកមុខ​ញញឹមថា​ ប្រាសាទ​នេះ​ កសាង​បែរ​មុខ​ទៅ​ទិស​ខាង​កើត។​ នៅ​ក្នុង​បរិវេណ​ខាងមុខ​ ប្រាសាទ​នេះ​ មាន​ស្រះ​ទឹក​ពីរ​ ស្រះ​ខាង​ស្តាំដៃ​ផ្លូវ​ចូល​គេ​ហៅ​ថា​ ស្រះស្រង់ ស្រះ​​នៅ​ខាង​ឆ្វេង​ដៃ​គេ​ ហៅ​ថា ​ស្រះ​កែវ ហើយ​នៅ​ចម្ងាយ​ពីតួ​ប្រាសាទ​ទៅ​ខាង​មុខ​ប្រមាណ​ ១៥០​ម៉ែត្រ​ គេ​ឃើញ​មាន​បាសាំង​ទឹក​មួយ​ ដែល​គេ​ហៅថា​បារាយណ៍​តូច ដែល​ពី​សម័យ​នោះ​ គេ​ទុក​សម្រាប់​ឲ្យ​ប្រជាជន​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។

សម្រាក​បន្តិច​ លោក​តា កែរ ឡុក​ បាន​បន្ត​ទៀត​ថា ​ក្នុង​ថែវ​កណ្ដាល​ ឬ​ផ្នែក​ទីបី​នៃ​ប្រាសាទ​ដែល​នៅ​លើ​ខ្លោង​ទ្វា​ចូល​មាន​ក្បាច់​ភ្ញីវល្លិ​ក្នុង​រចនាបថ​ឃ្លាំង​ ដែល​បង្ហាញ​ពី​ឧបករណ៍​សឹក​សង្គ្រាម​ និង​មាន​រូប​ព្រះឥន្ទ​ជិះ​ដំរី​មាន​ក្បាល​បី​ដែល​មាន​ឈ្មោះ​ថា​ ឥរាវន្ត។ ​នៅ​សង​ខាង​ទ្វារ​មាន សសរ​ពេជ្រនិង​សសរ​ផ្អោប។ សសរ​ផ្អោប គេ​ឃើញ​ម្ខាង​មាន​រូប​រាជ​សី ដែល​ជា​ស្ដេច​សត្វ​ជើង​បួន ​ម្ខាង​មាន​រូប​មនុស្ស មាន​ឈ្មោះ​ គ្រឹស្នៈ ដែល​ជា​អវតារ​ របស់​ព្រះវិស្ណុ​ ឬ​ព្រះនារាយណ៍​។

នៅ​ក្នុង​រូង​ មាន​គេ​តម្កល់ លិង្គ​ព្រះឥសូរ និង​យោនី​នាង​ឳមា ដើម្បី​ឧទ្ទិស​ដល់​លទ្ធិព្រហ្មញ្ញសាសនា​ និង​ជាទី​សក្ការបូជា​របស់​ប្រជាពលរដ្ឋ​ទាំង​ទី​ជិត​ ​ទាំង​ទី​ឆ្ងាយ​មក​គោរព​បូជា។

 

 

 

ក្រោយ​ពី​បាន​រៀបរាប់​ខាង​លើ​អំពី​ប្រវត្តិ​ក៏​ដូច​ជា​ទិដ្ឋភាព​ហើយ សង្ឃឹម​ថា​ប្រិយមិត្ត​និង​មិត្តៗ​យុវវ័យ​នឹង​ធ្វើ​ដំណើរ​កម្សាន្ត និង​ទៅ​ទស្សនា​រមណីដ្ឋាន​ប្រវត្តិសាស្ត្រ​ប្រាសាទ​គុហនគរ​នេះ​ឲ្យ​កាន់​តែ​ច្រើន​ដើម្បី​លើក​ស្ទួយ​វិស័យ​ទេសចរណ៏​កម្ពុជា ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ដូច​ពាក្យ​មួយ​ឃ្លា​ថា​ កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: